We offer about wrought iron, ceiling, rolling door, Construction Meterial Trading, wallpaper, glass, in phnom penh, Cambodia.

wrought iron in cambodia

ceiling in cambodia

rolling door in cambodia

Construction Meterial Trading in cambodia

wallpaper in cambodia

glass in cambodia

wrought iron in phnom penh

ceiling in phnom penh

rolling door company in cambodia

Construction Meterial Trading in phnom penh

wallpaper in phnom penh

glass in phnom penh

Menu

We are apologize for the inconvenience but you need to download
more modern browser in order to be able to browse our page

Download Safari
Download Safari
Download Chrome
Download Chrome
Download Firefox
Download Firefox
Download IE 10+
Download IE 10+

slider1
slider2

ការពណ៌នាប្រវត្តិដែកស្មិត

៣០០០ ឆ្នាំ មុន​គ្រិ​ស្តសករាជ ជនជាតិអេហ្ស៊ីប​ប្រើប្រាស់ពូថៅ និងពន្លាកដែក
១៣០០ ឆ្នាំ មុនគ្រិស្តសករាជ ការប្រើប្រាស់ក្រដាសប៉ាពីរុស ប៊ិច និង​ទឹកថ្នាំ​សម្រាប់​​សរសេរ នៅប្រទេសអេហ្ស៊ីប
១៣០០ ដល់ ១១០០ ឆ្នាំ មុនគ្រិស្តសករាជ ការប្រើប្រាស់ដែកកើនឡើងនៅអាស៊ី​ខាងលិច
៥៥១ ដល់ ៤៧៩ ឆ្នាំ មុនគ្រិស្តសករាជ លទ្ធិខុងជឺ​នៅប្រទេសចិន
៥០០ ឆ្នាំ មុនគ្រិស្តសករាជ នង្គ័លដែកនៅប្រទេសចិន
៣០០ ឆ្នាំ មុនគ្រិស្តសករាជ ដែកស្មិតនៅប្រទេសចិន
២០០ ឆ្នាំ មុនគ្រិស្តសករាជ ការប្រើប្រាស់ដែកនៅអាហ្រ្វិកអនុតំបន់​សាហារ៉ា

 

យុគដែក​បន្តពីយុគថ្ម និងយុគលង្ហិន។ យុគដែក​នេះចាប់ផ្តើមប្រហែលនៅ ១២០០ ឆ្នាំ មុន​គ្រិស្ត​សករាជ​។ ប៉ុន្តែ គេក៏បានដឹងផងដែរថា ប្រហែលនៅ ៣០០០ ឆ្នាំមុន​គ្រិស្តសករាជ ជនជាតិ​អេហ្ស៊ីប​បាន​ប្រើប្រាស់​ពូថៅ និងពន្លាកធ្វើពីដែក។ អ្នកចម្បាំង Hittite ដែលមក​ពី​ Asia Minor (បច្ចុប្បន្ន ប្រទេស​​ទួរគី) បានធ្វើចម្បាំងដោយប្រើដាវដែក និង​អាវុធ​ផ្សេង​ទៀត។ បុរាណវិទូបានកំណត់ថា យុគ​លង្ហិន​មានមុនយុគដែក​។ “ទោះបី​ជាគេបាន​ដឹងថា​ដែកត្រូវ​បាន​មនុស្ស​សម័យ​បុរេប្រវត្តិ​ចម្រាញ់​យកចេញ​ពីរ៉ែក្នុងដី​ និង​ត្រូវ​បានប្រើ​ប្រាស់​ដោយ​ពួក​អេហ្ស៊ីប​ កាលពី​ជិត​ប្រាំបួនពាន់​ឆ្នាំ​មុនមក​ម្ល៉េះ​ក៏ដោយ ក៏​បុរាណវិទូ​បាន​កំណត់​កាលបរិច្ឆេទនៃការចាប់ផ្តើមយុគដែក​​ ប្រហែលនៅ ១២០០ ឆ្នាំ មុន​គ្រិស្ត​សករាជ។”

កាលពីដំបូង ជាងដែកមិនយល់ពីតម្រូវការកាត់បន្ថយសារធាតុកាបូនរបស់ដែក  ដោយការ​បញ្ចេញ​សារធាតុនេះជាលើកទីពីរនោះទេ។ ការដំលើដុំដែក​​នឹងញញួរ​ នឹងបញ្ចេញកាបូន និង​សារធាតុ​​មិន​សុទ្ធ​ផ្សេង​ទៀតចេញ ដើម្បីផលិតបានជាដែកដែលអាចផែបាន។ ជា​លទ្ធផល ដែកដំបូង​នេះ​ស្រដៀង​​នឹង​ដែកស្មិត​ និងស្រួយណាស់។

ជាងដែកត្រូវបានចាត់ទុកជាគ្រូសិល្ប៍​​មានអំណាចវេទមន្ត​ ដែលប្រើភ្លើង និងទឹក​​បំប្លែង​សារធាតុ​ដោយ​ខ្លួន​ឯង។ ជាងដែកសម័យបុរាណត្រូវបានគេគោរពបូជាដូចគ្រូសិល្ប៍​ ដោយសារ​តែពួកគេ​មាន​សមត្ថភាព​ធ្វើឲ្យ​ដី ក្លាយជាឧបករណ៍ដែលមាន​ប្រយោជន៍ ដោយ​ប្រើភ្លើងក្តៅជា​ជំនួយ។ ជាង​ដែក​​លេចឡើង​នៅក្នុងទេវកថាក្រិក​​ជា​ Hephaestus ហើយ​នៅក្នុងទេវកថារ៉ូម៉ាំង​ជា​ Vulcan។ តាម​ពិត មានសហករណ៍​ជាងដែកនៅក្នុងសាធារណរដ្ឋរ៉ូម៉ាំង នៅចន្លោះពីសតវត្សរ៍ទី ៤ ដល់សតវត្សរ៍ទី ១ មុន​គ្រិស្ត​សករាជ។ សារៈសំខាន់របស់ជាងដែក​នៅក្នុងយុគសម័យកណ្តាលត្រូវបានកត់ត្រា​យ៉ាង​ត្រឹម​ត្រូវនៅក្នុងឯកសារដ៏ល្បីល្បាញមួយ នៅពេលដែលជាងដែកនៃ Pisa ប្រទេសអ៊ីតាលី ត្រូវបាន​សម្តេចសង្ឃ (Archbishop) Dalberto ផ្តល់អភ័យឯកសិទ្ធិ និងសិទ្ធិផ្សេងទៀត​ នៅឆ្នាំ១០៩៥ និង​ត្រូវបានទទួលស្គាល់ជាថ្មីឡើងវិញដោយ​ឧត្តរា​​ធិការីរបស់សម្តេចសង្ឃ​ Dalberto។ ទោះជា​យ៉ាង​នេះ​ក្តី ក្នុងរយៈពេលដូចគ្នានេះ​ ទីក្រុងជាច្រើន​បានសរសេរក្នុងច្បាប់របស់ខ្លួនថា សិល្បៈ​ធ្វើ​អំពើ​ និង​គោរព​​​បូជាដល់​សាតាំង​ មិនគួរត្រូវបាន​អនុវត្តឡើយ ហើយ​កូនជាងក៏មិនគួរត្រូវ​បាន​បង្រៀនដែរ បើមិន​​ដូច្នោះ​ទេ មានទោសប្រហារជីវិត​។ នៅ​ចុងយុគសម័យកណ្តាល ដែកស្មិតត្រូវ​បាន​ប្រើប្រាស់​ជា​ការតុបតែងលម្អ​នៅក្នុងព្រះវិហារ ប្រាសាទ និងវិហារ។ ដែក​ស្មិត​ត្រូវ​បានចាត់ទុកថា​ស្អាតល្មម​នឹង​យក​ទៅស្រោបជាមួយ​មាស និងថ្ម​មានតម្លៃ។ សិល្បៈ​ការងារ​លោហៈ​បន្តរីកលូត​លាស់​នៅក្នុង​សម័យ​បារ៉ុក ដោយ​ផលិត​នូវផលិតផល និងគ្រឿង​តុបតែងលម្អដ៏ល្អស្អាតជាច្រើន។ ឧទាហរណ៍​ដំបូង​នៃ​ការតុប​តែង​លម្អ​ជាមួយនឹងដែក នៅអឺរ៉ុប គឺវិហារ​ Winchester នៅប្រទសអង់គ្លេស និង​វិហារ Notre Dame នៅប៉ារីស ប្រទេសបារាំង។ បច្ចុប្បន្ននេះ ដែកស្មិត​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​គម្រោង​​​ឧស្សាហ​កម្ម ពាណិជ្ជកម្ម និងលំនៅដ្ឋានជាច្រើន។ ឧទាហរណ៍នៃការប្រើប្រាស់ដែកស្មិត មាន​ដូច​ជា ​ស្ពាន រចនាសម្ព័ន្ធអាគារ គ្រឿងសង្ហារិ​មក្នុងផ្ទះ និងការតុបតែងលម្អគ្រឿងសង្ហារិ​ម​ធ្វើពី​ដែក​។

    ១. ក្លោងទ្វារដែកស្មិត

–     ដែកស្មិតដែលជាស្ទីលសិល្បៈតុបតែងលម្អបែបប្រពៃណីបុរាណដ៏យូរលង់មក​ហើយ ត្រូវ​បាន​ប្រើ​ប្រាស់យ៉ាងទូលំទូលាយនៅក្នុងសំណង់ សម្រាប់ការ​តុបតែង​លម្អ​ខាងក្រៅ និងការ​តុបតែងលម្អជុំវិញ។-     ទៅតាមពេលវេលា និងការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត-បច្ចេកវិទ្យា ដោយមាន​ការ​ខិត​ខំ​ប្រឹង​ប្រែងរបស់ជាងដែកពីជំនាន់មួយទៅជំនាន់មួយ បានធ្វើឲ្យដែក​ស្មិតចាក​​ចេញ​ពី​ស្រោម​ដែកដែលខ្លួនពាក់តាំងពីយូរមកហើយ នៅក្នុងចង្រ្កាន​ពោរពេញដោយ​ភាព​រំជើប​រំជួល ដោយបង្ហាញពីភាពស្វាហាប់របស់ខ្លួន​គ្មានទី​បញ្ចប់។-     ដែកស្មិតជាដែកសាមញ្ញ និងធម្មតាមិនអស្ចារ្យ ជាមួយនឹងស្ទីលសិល្បៈដ៏ល្អឆើត និង​​យ៉ាង​សាមញ្ញ និងប្រវត្តិដ៏អស្ចារ្យ ធ្វើឲ្យមនុស្សសាទរថាវាមានភាពល្អឥត​ខ្ចោះដល់​កំពូល​។

–     យើងនាំមកនូវអត្ថប្រយោជន៍នៃដែកស្មិតពីអឺរ៉ុប ដែលបញ្ចូលនូវ​ស្តង់ដារមិនជឿ​លើ​អាទិ​ទេព​របស់ប្រទេសលោកខាងកើត ដោយបង្កើតបាននូវផលិតផលរចនា​ធ្វើពីដែក​ស្មិត។

២. ទ្វារផ្ទះដែកស្មិត

–     ការលាយចូលគ្នានៃសិល្បៈ និងបចេ្ចកវិទ្យា ដែលជាការលាយចូលគ្នាដ៏ប៉ិន​ប្រសប់​រវាង​ដែក និងខ្សែ បានបង្កើតជាសម្ភារ​មួយដ៏ស្អាតដែលគ្មាន​សម្ភារណា​មួយ​អាចមក​ប្រៀប​បាន​។-     ដែកស្មិតសំដៅដល់សិល្បៈដែកដែលមានភាពរស់រវើក។ ការរចនាមានភាព​ងាយស្រួល និងពោរពេញដោយសោភណភាព។ ការដំបង្កើតផលិតផល ប្រកបដោយភាព​ម៉ត់ចត់។ ការស្រោបជាមួយនឹងលោហៈប្រឆាំង​ច្រែះយ៉ាងល្អ​ ដើម្បីសម្រេចពីជោគ​វាសនា និង​តម្លៃ​របស់វា។-     នៅក្នុងសតវត្សរ៍ទី ១៤ ដល់សតវត្សរ៍ទី ១៦ ជាសម័យចាប់ផ្តើម​ឡើងវិញ​ដែលបំបែក​ការ​តុប​តែងលម្អរបស់សក្តិភូមិនៃយុគសម័យកណ្តាល មនុស្សបានយកចិត្តទុក​ដាក់​កាន់​តែ​ច្រើន​ជាងមុនទៅលើអត្ថន័យនៃចំណង់ចំណូលចិត្តរបស់មនុស្ស ដោយនាំយកសិល្បៈ និង​វប្បធម៌ពីរាជវាំងទៅដល់មនុស្ស។ បច្ចេកវិទ្យាដែកស្មិត​កាន់​តែមានភាព​ទាក់ទាញ​ឡើង ដោយសង្កត់ធ្ងន់លើការអនុវត្តការតុបតែង​លម្អផ្ទៃលើ ជាជាង​ការតុប​តែង​លម្អ​រចនា​សម្ព័ន្ធ ដើម្បីឲ្យមើលទៅស្អាត។

៣. បង្កាន់ដៃ និងបង្កាន់ដៃរានហាល

–     ដើម្បីបំពេញចិត្តអតិថិជន ជាគោលបំណងដែលត្រូវសម្រេចឲ្យបាន។ ដើម្បី​បង្កើតម៉ាក​អន្តរជាតិ​​ជា​គោលដៅ។-     ដែកនៅតែរក្សាភាពសាមញ្ញ។ ស្ទីលសិល្បៈយ៉ាងល្អឆើត និងចូលក្នុងទ្វារ ការតុប​តែង​លម្អ​បន្ទប់ និងតំបន់ផ្សេងទៀត។-     ដោយមានការប្រឹងប្រែងមិនចេះនឿយហត់ និងស្រាវជ្រាវស្វែង​រកបច្ចេកទេស​ផលិត​ដែក​ស្មិត​ជាប់ជានិច្ច ដើម្បីរក្សាការងារឲ្យនៅថ្មីជានិច្ច និងប្រើបានយូរ។ យើងបាន​ទទួល​​ការសរសើរជាឯកច្ឆន្ទពីសិប្បករ និងការយោគយល់ពីអតិថិ​ជន។

–     ការប្រើប្រាស់ដែកស្មិតច្រើនមិនមែនជាប្រវត្តិសាស្រ្តច្រំដែលដ៏សាមញ្ញនោះទេ គឺគុណភាពពិសេសនៃវត្ថុធាតុ និងដំណើរការរបស់វា ដើម្បីសម្រេចទៅលើ​ធាតុផ្សំ​របស់​វា​ដែល​ធ្ងន់ បុរាណ រឹង អាចបត់បែនបាន គួរឲ្យជាទីពេញចិត្ត។

–     ដើម្បីបំពេញចិត្តអតិថិជន ​ជាគោលបំណងដែលត្រូវសម្រេចឲ្យបាន។ ដើម្បី​បង្កើតម៉ាក​អន្តរជាតិ​ជា​គោលដៅ។

៤. បង្អួចដែកស្មិត

–     ដែកស្មិតមានស្ទីលសិល្បៈ និងលក្ខណៈរាបស្មើតែមួយគ្មានពីរ ដែលមិនអាច​ជំនួស​ដោយ​​សម្ភារ​តុបតែងលម្អ និងទម្រង់សិល្បៈសំណង់ផ្សេងទៀតបានទេ។-     យើងបានអភិវឌ្ឍយ៉ាងពេញលេញនូវគតិបណ្ឌិតរបស់ប្រជាជនកម្ពុជា ដើម្បី​ម្ចាស់ការ​លើ​សារៈ​សំខាន់នៃសិប្បកម្មបុរាណរបស់លោកខាងលិច ដើម្បីធ្វើវាឲ្យ​ល្អឥតខ្ចោះ​សម្រាប់​បរិស្ថានជុំវិញផ្ទះដ៏ល្អរបស់លោកអ្នក។-     តម្លៃផលិតផលពីដែកស្មិតគួរត្រូវបានសម្រេចដោយផ្អែកលើចំណុចជាច្រើន ដូចជា៖ វត្ថុ​ធាតុ ការរចនា បច្ចេកទេសដំ កញ្ចប់ស្រោបគ្មានស្នាមប្រឡាក់ សេវាកម្ម។

៥. របងដែកស្មិត

–     នាំមកនូវបច្ចកវិទ្យាធ្វើដែកពីលោកខាងលិច និងលោកខាងកើតរួមគ្នា បន្ត​ច្នៃប្រឌិត និង​គ្មាន​អ្វី​ផ្សេងទៀតក្នុងគោលគំនិតឡើយ។-     យើងប្រើប្រាស់ជំនាញ និងការនិយមសោភណភាពទំនើបៗ ដោយរំលាយ​បញ្ចូល​គ្នា​នូវ​វត្ថុធាតុ​ចំណាស់ជាងគេលើពិភពលោក និងពង្រីកការប្រើប្រាស់​ដែកទៅដល់កម្រិត​ថ្មី​មួយ ធ្វើការបកស្រាយដ៏ត្រចះត្រចង់។-     ដែកស្មិតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការតុបតែងលម្អ នៅ​ប្រទេស​បារាំង អង់គ្លេស អ៊ីតាលី ស្វីស អូទ្រីស និងប្រទេសផ្សេងទៀត។ ការតុប​តែង​លម្អ​ដែល​ស្អាត​មែន​ទែន អាចរកឃើញនៅគ្រប់ទីកន្លែង​ក្រោម​សណ្ឋាន​ផ្សេងៗ​គ្នា ពីរាជវាំង​ទៅ​កន្លែង​ស្នាក់​នៅ ពីសួនច្បារទៅទីធ្លា​មុខផ្ទះ។

–           ដែកស្មិតត្រូវបានយកមកពីអឺរ៉ុបរហូតដល់បច្ចុប្បន្ននេះ គឺ ​Morbidezza មួយ​ប្រភេទដែល​មានភាពគ្រើមតិចតួច ហើយវត្តមានរបស់វា​អាច​បង្កើន​សោភណ​ភាព និងផាសុក​ភាព​​ក្នុង​ផ្ទះ។
៦. គ្រឿងសង្ហារិមដែកស្មិត

–     សម្រាប់គ្រឿងសង្ហារិ​មដែកស្មិត វាមិនត្រឹមតែមានសណ្ឋានចាស់ទុំ និងល្អ​ប្រណិត​នោះ​ទេ គឺថែមទាំងយកចិត្តទុកដាក់ទៅលើតុល្យភាពយ៉ាងស្វាហាប់ ទំនាក់ទំនង​រវាង​សោភណ​ភាពនៃការបញ្ចេញកម្លាំង និងសោភណភាព​សមហេតុផលនៃរចនាសម្ព័ន្ធ។

៧. ការងារសិល្បៈដែកផ្សេងទៀត

ដែកដែលមានសភាពយឺតគ្មានដែនកំណត់ ទន់ដូចទឹកពេលដំ ដែលអាចពត់បានដោយ​សេរី សម្រាប់​អ្នក​សិល្បៈ និងអ្នករចនា លក្ខណៈពិសេស​នៃសម្ភារ​ប្រភេទនេះ ពិតជា​ការ​បង្កើត​របស់​អាទិទេព​ដ៏​កម្រ​។